និយ័តករធានារ៉ាប់រងកម្ពុជា រួមសហការជាមួយ សមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានារ៉ាប់រងកម្ពុជា និងបណ្តាគ្រឹះស្ថានធានារ៉ាប់រងនានា បានរៀបចំ “ទិវាធានារ៉ាប់រង ២០២៤” នៅទីលានតេជោ (ពយតាមូង) ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) រដ្ឋបាលខេត្ត តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្ម គ្រឹះស្ថានធានារ៉ាប់រង គ្រឹះស្ថានឧត្ដមសិក្សា សមាគមនានា និងសាធារណជននៅខេត្តព្រះសីហនុផងដែរ។
ក្រុមហ៊ុនធានារ៉ាប់រង CVI តែងតែចូលរួមក្នុងព្រឹត្តិការណ៍ពិសេសៗបែបនេះជារៀងរាល់ឆ្នាំយ៉ាងសកម្ម។ ពួកយើងបានណែនាំផលិតផលធានារ៉ាប់រងរបស់ក្រុមហ៊ុនយើងផ្ទាល់ទៅដល់ភ្ញៀវសាធារណៈជនទាំងអស់ ដើម្បីជួយឱ្យពួកគាត់ស្គាល់និងដឹងពីសារៈសំខាន់នៃការទិញធានារ៉ាប់រងសំរាប់ការការពារជីវិតប្រចាំថ្ងៃ។
The Insurance Regulator of Cambodia, in cooperation with the Insurance Association of Cambodia, the Insurance Broker Association of Cambodia, and the insurance institutions, has organized the “Cambodia Insurance Day 2024” at Techo Terrace (Poy Tamong), Preah Sihanouk province, which presided over by H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance and Vice Chairman of the Council of the Board of Non-Bank Financial Services Authority, Representative of H.E. Akka Pundid Sopheacha AUN PORNMONIROTH, Deputy Prime Minister, Minister of Economy and Finance and Chairman of the Council of the FSA. The event is also participated by Mr. MIN Kumpheak, Deputy Governor of Preah Sihanouk province, His Excellency BOU Chanphirou, Director General of the Insurance Regulator of Cambodia, provincial administration, relevant governmental organizations, development partners, chamber of commerce, insurance institutions, and higher education institutions, business associations and public in Preah Sihanouk province.
CVI is very active in attending this special event every year. We introduced our insurance products to all the public visitors to help them be aware of the importance of buying insurance to protect for their daily lives.